ក្រោយផ្ទុះរឿងថ្មី ដែលក្រុមចោរ បានវាយប្លន់ទេសចរជនជាតិជប៉ុន កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ពេលនេះប៉ូលិសថៃ ចាប់បានចោរទាំងអស់នោះហើយ ដែលសុទ្ធសឹងជាក្មេងៗជំទង់ អាយុចន្លោះ ១៣-១៧ឆ្នាំ។
ក្រុមចោរទាំងនេះ មានគ្នា៧នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពប្លន់ ជនជាតិជប៉ុនឈ្មោះ Yuki អាយុ ៤៣ឆ្នាំ ក្បែរព្រលានយន្តហោះមួយ នាម៉ោង ៨:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។
ពួកគេបានស្រែកជំរិតទារប្រាក់ពីទេសចរ តែដោយសារជនជាតិជប៉ុន ថាខ្លួនគ្មានប្រាក់ ក្រុមចោរក៏ប្រើហិង្សាវាយទាត់ធាក់ និងគប់ដុំថ្មដាក់ បណ្តាលឲ្យទេសចររូបនោះត្រូវរបួស។
ក្រោយការតាមដាន ប៉ូលិសថៃ បានរកឃើញកន្លែងលាក់ខ្លួនរបស់ក្រុមចោរ ស្ថិតនៅក្នុងផ្ទះល្វែង ក្បែរប៉ុស្តិ៍ប៉ូលិស Din Daeng ហើយចាប់ខ្លួនយកទៅសួរចម្លើយ។
អំឡុងពេលសួរចម្លើយ ចោរក្មេងៗ សារភាពថា ពួកគេពិតជាធ្វើសកម្មភាពមែន ប៉ុន្តែរាល់ដងមិនដែលឈានដល់ការវាយដុំដូចលើកនេះឡើយ។ រាល់ដង ពួកគេគំរាមប្លន់ប្រាក់បានយ៉ាងស្រួល ប៉ុន្តែលើកនេះ ជនជាតិជប៉ុន បានតមាត់និងមិនឲ្យលុយពួកគេ ទើបវាយទាត់ធាក់តែម្តងទៅ៕
ប្រភព៖ Bangkok Post
